ក្រុមការងារមន្រ្តីអគ្គលេខាធិការដ្ឋានជំរុញចលនាភូមិមួយផលិតផលមួយ ដែលដឹកនាំដោយ ឯកឧត្តម ហៀង វណ្ណារ៉ា ទីប្រឹក្សាភ១.ផ១. លោក ងន សារណៈ ប្រធាននាយកដ្ឋាន បានចូលរួមជាអធិបតីក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយយស្តីពីការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយ និងចែកវិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយផលិតផលមួយ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីសំណាក់ អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ មន្រ្តីក្រុមការងារលេខាធិការដ្ឋានខេត្ត នាយករដ្ឋបាលខេត្ត តំណាងមន្ទីរពាក់ព័ន្ធ និង ម្ចាស់ផលិតផលដែលទទួលបានវិញ្ញាបនបត្រ
ព្រមទាំងមានការចូលរួមពីក្រុមផលិតករ សហគមន៍ សមាគមបម្រុងមួយចំនួនផងដែរ។ ពីធីនេះប្រព្រឹត្តនៅនាព្រឹកថ្ងៃព្រហស្បតិ៍ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២៕