ថ្ងៃ​អាទិត្យ, ខែ​ឧសភា 5, 2024

សិក្ខាសាលាស្តីពីការអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារ សម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសមីក្រូ និង SME

គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសមីក្រូ និង SME ត្រូវបានធ្វើសិក្ខាសាលា និងដាក់ឲ្យដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី​ ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ដោយមានការចូលរួមពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ រួមនឹងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងខេត្តទាំង១១នៃគោលដៅគម្រោង អង្គការជាតិ អន្តរជាតិ និងវិស័យឯកជន។

ឯកឧត្តម ជា សំណាង អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានឲ្យដឹងថា គម្រោងនេះ ផ្តួចផ្តើមឡើងដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិត​ផល១ សហការជាមួយអង្គការ OXFARM ក្នុងរយៈពេល៨ខែ ដោយចាប់ផ្តើមពីខែមសា ដល់ខែធ្នូ ២០២២ នៅខេត្តគោលដៅចំនួន៨ គឺខេត្តកំពត តាកែវ ព្រះសីហនុ សៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម និងរាជធានីភ្នំពេញ និងពិភាក្សារកដៃគូ ៣ទៀត គឺអង្គការតម្លាភាពអន្តរជាតិ ស្ថាប័ន Micro Finance L.O.L.C និងក្រុមហ៊ុន Cambrew   ដើម្បីពង្រីកទៅ ៣ ខេត្តទៀត គឺខេត្តស្វាយរៀង កំពង់ឆ្នាំង និងឧត្តរមានជ័យ។ ដោយឡែក លោកស្រី ភាណ សោភ័ណ នាយិកាអង្គការ OXFARM បានឲ្យដឹងដែរថា គោលដៅនៃគម្រោងបរិយាបន្នសេដ្ឋកិច្ច និងហិរញ្ញវត្ថុបៃតងរបស់អង្គការ OXFARM គឺដូចគ្នាទៅនឹងគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ គឺលើកកម្ពស់ទីផ្សារសម្រាប់ផលិតករ និងសេវាករក្នុងស្រុក តាមរយៈការពង្រឹងសមត្ថភាពសហគមន៍កសិករ និង Micro/SME ដោយជំរុញឱ្យមានការឆ្លងឆ្លើយគ្នារវាងអ្នកទិញ និងអ្នកលក់ និងការគាំទ្រប្រព័ន្ធ Ecosystem ផងដែរ។លទ្ធផលនៃគម្រោងនេះក៏ជាជំហានមួយដែលយើងអាចចាប់ផ្តើមឈានទៅជំហានទី២បន្តទៀត។

ជាមួយគ្នានោះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ បានប្តេជ្ញាថា នឹងជំរុញឲ្យមន្ត្រីពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម ធ្វើកិច្ចសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ឲ្យកាន់តែជិតស្និទ្ធ និងសកម្មថែមទៀតដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ហើយឯកឧត្តមសង្ឃឹម និងជឿជាក់ថា យើងនឹងបង្កើតបាននូវវប្បធម៌សាមគ្គីភាពមួយដើម្បីជំរុញ និងគាំទ្រដល់កសិករ ផលិតករ សិប្បករ និងសេវាករខ្មែរ ក្នុងគោលដៅកែលម្អជីវភាពរស់ ​និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៏ថា គណៈកម្មាធិការជាតិជំរុញចលនាភូមិ១មួយផលិតផល១ គឺជាស្ថាប័នរដ្ឋមួយ​ដែលមានបេសកកម្មសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីជួយលើកកម្ពស់ផលិតផលខ្មែរ លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសហគមន៍ ដែលបាននិងកំពុងផលិតនូវផលិតផលនានានៅតាមសហគមន៍ និងសហគ្រាសធុនតូច និងមធ្យម ។ល។ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការងារនេះ បានស្តែងចេញសកម្មភាព និងសមិទ្ធផលនានាជាច្រើន ទាំងផ្នែកទន់ និងផ្នែករឹង ក្នុងការជួយដល់កសិករ ផលិតករ សិប្បករ និងសេវាករ ក្នុងនោះរួមទាំងការរៀបចំ និងអនុម័តឯកសារគតិយុត្តនានា ការបណ្តុះបណ្តាលសហគមន៍ ការខិតខំរកដៃគូសហការពីវិស័យឯកជន និងអង្គការដៃគូអភិវឌ្ឍនានាជាដើម។  ដើម្បីសម្រេចបាននូវទិសដៅដ៏ធំធេងនេះ គណៈកម្មាធិការជាតិបានរៀបចំរចនាសម្ព័ន្ធ​គណៈកម្មាធិការ​ជំរុញចល​នាភូមិ១ផលិតផល១ រាជធានី‑​ខេត្ត និងការចាត់តាំងថ្នាក់ដឹកនាំក្រសួង​‑ស្ថាប័នពាក់ព័ន្ធជាសមាជិកនៃគណៈកម្មាធិការជាតិ​នេះ ក្នុងនោះរាជរដ្ឋាភិបាលបានចាត់តាំងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិនេះ    ដោយ​ក្រសួងនេះជាស្ថាប័នគន្លឹះមួយដើម្បីជួយរកទីផ្សារលក់ផលិត​ផលខ្មែរ ជួយពង្រឹងគុណភាព សោភ័ណភាព និងឧត្តមភាពផលិតផលខ្មែរ ដើម្បីលក់ និងប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុក និងនៅបរទេស។  ជាមួយគ្នានោះ អគ្គលេខាធិការដ្ឋានភូមិ១ផលិតផល១ ក៏បានសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) និងវិទ្យាស្ថានជាតិកសិកម្មព្រែកលាប ដើម្បីបណ្តុះបណ្តាលផលិតផលមួយចំនួនដែល គណៈកម្មាធិការជាតិជំរុញចលនាភូមិ១មួយផលិតផល១ បានទទួលស្គាល់ជាផ្លូវការជាផលិតផលភូមិ១ផលិត​ផល​១ ចំនួន ១២១មុខ ក្នុង១០ ខេត្ត។ អគ្គលេខាធិការដ្ឋានភូមិមួយផលិតផលមួយ ក៏បានសហការជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីស្វែងយល់ និងរិះរករូបមន្តអភិវឌ្ឍផលិតផលក្នុងស្រុកឱ្យកាន់តែមានតម្លៃបន្ថែម និងមានគ្រប់សក្តានុពលឆ្លើយតបទៅនឹងតម្រូវការរបស់អតិជនប្រើប្រាស់ និងទីផ្សារក្នុងស្រុក និងក្រៅស្រុក ផងដែរ។ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១, ឯឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ព្រមទាំងអង្គការជាតិ អន្តរជាតិ និងវិស័យឯកជនដែលបានរួមគ្នាគិត រួមគ្នាធ្វើ ក្នុងការលើកកម្ពស់ផលិត​ផលខ្មែរ ការពង្រឹងគុណភាពផលិតផល ការរកទីផ្សារ ការការពារអត្តសញ្ញាណផលិតផលនានាក្នុងសហគមន៍ ការកសាងសមត្ថភាពកសិករ ផលិត​ករ សិប្បករ និងសេវាករនានា ក្នុងក្របខ័ណ្ឌសមាជិកចលនាភូមិ១ផលិត​ផល១ នៅទូទាំងប្រទេស៕

ដោយ៖ ឃួន លឹមឈាន់

អត្ថបទទាក់ទង

សិក្ខាសាលាស្តីពីការអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារ ...

គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសមីក្រូ និង SME ត្រូវបានធ្វើសិក្ខាសាលា និងដាក់ឲ្យដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី​ ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ដោយមានការចូលរួមពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ រួមនឹងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងខេត្តទាំង១១នៃគោលដៅគម្រោង អង្គការជាតិ...

សិក្ខាសាលាផ្សព្វផ្សាយស្តីពីការចងក្រង….ខេត្តតាកែវ

ក្រុមការងារមន្រ្តីអគ្គលេខាធិការដ្ឋានជំរុញចលនាភូមិមួយផលិតផលមួយ ដែលដឹកនាំដោយ ឯកឧត្តម សួង ណយ អគ្គលេខាធិការរង ភ១.ផ១. លោក វ៉ៅ សុវ៉ាង ប្រធាននាយកដ្ឋាន បានចូលរួមជាអធិបតីក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយយស្តីពីការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយ និងចែកវិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយផលិតផលមួយ នៅសាលប្រជុំសាលាខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ មន្រ្តីក្រុមការងារលេខាធិការដ្ឋានខេត្ត នាយករដ្ឋបាលខេត្ត តំណាងមន្ទីរពាក់ព័ន្ធ និង ម្ចាស់ផលិតផលដែលទទួលបានវិញ្ញាបនបត្រព្រមទាំងមានការចូលរួមពីក្រុមផលិតករ សហគមន៍...

បណ្ដាញសង្គម

1,760FansLike
0FollowersFollow
0SubscribersSubscribe
- Advertisement -

ព័ត៌មានចុងក្រោយ

សិក្ខាសាលាស្តីពីការអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារ ...

គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសមីក្រូ និង SME ត្រូវបានធ្វើសិក្ខាសាលា និងដាក់ឲ្យដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី​ ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ដោយមានការចូលរួមពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ រួមនឹងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងខេត្តទាំង១១នៃគោលដៅគម្រោង អង្គការជាតិ...

សិក្ខាសាលាផ្សព្វផ្សាយស្តីពីការចងក្រង….ខេត្តតាកែវ

ក្រុមការងារមន្រ្តីអគ្គលេខាធិការដ្ឋានជំរុញចលនាភូមិមួយផលិតផលមួយ ដែលដឹកនាំដោយ ឯកឧត្តម សួង ណយ អគ្គលេខាធិការរង ភ១.ផ១. លោក វ៉ៅ សុវ៉ាង ប្រធាននាយកដ្ឋាន បានចូលរួមជាអធិបតីក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយយស្តីពីការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយ និងចែកវិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយផលិតផលមួយ នៅសាលប្រជុំសាលាខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ មន្រ្តីក្រុមការងារលេខាធិការដ្ឋានខេត្ត នាយករដ្ឋបាលខេត្ត តំណាងមន្ទីរពាក់ព័ន្ធ និង ម្ចាស់ផលិតផលដែលទទួលបានវិញ្ញាបនបត្រព្រមទាំងមានការចូលរួមពីក្រុមផលិតករ សហគមន៍...

សិក្ខាសាលាផ្សព្វផ្សាយស្តីពីការចងក្រង….ខេត្តកំពត

ក្រុមការងារមន្រ្តីអគ្គលេខាធិការដ្ឋានជំរុញចលនាភូមិមួយផលិតផលមួយ ដែលដឹកនាំដោយ ឯកឧត្តម សួង ណយ អគ្គលេខាធិការរង ភ១.ផ១. លោក វ៉ៅ សុវ៉ាង ប្រធាននាយកដ្ឋាន បានចូលរួមជាអធិបតីក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយយស្តីពីការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយ និងចែកវិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយផលិតផលមួយ នៅសាលប្រជុំសាលាខេត្តកំពត ដោយមានការចូលរួមពីសំណាក់ អភិបាលរងនៃគណៈអភិបាលខេត្តកំពត មន្រ្តីក្រុមការងារលេខាធិការដ្ឋានខេត្ត នាយករដ្ឋបាលខេត្ត តំណាងមន្ទីរពាក់ព័ន្ធ និង ម្ចាស់ផលិតផលដែលទទួលបានវិញ្ញាបនបត្រព្រមទាំងមានការចូលរួមពីក្រុមផលិតករ សហគមន៍...

សិក្ខាសាលាផ្សព្វផ្សាយស្តីពីការចងក្រង….ខេត្តស្វាយរៀង

ក្រុមការងារមន្រ្តីអគ្គលេខាធិការដ្ឋានជំរុញចលនាភូមិមួយផលិតផលមួយ ដែលដឹកនាំដោយ ឯកឧត្តម ហាស់ វង់ដារ៉ា អគ្គលេខាធិការរង ភ១.ផ១. លោក សួន រ៉ាស៊ី ប្រធាននាយកដ្ឋាន បានចូលរួមជាអធិបតីក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយយស្តីពីការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយ និងចែកវិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយផលិតផលមួយ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ដោយមានការចូលរួមពីសំណាក់ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង មន្រ្តីក្រុមការងារលេខាធិការដ្ឋានខេត្ត នាយករដ្ឋបាលខេត្ត តំណាងមន្ទីរពាក់ព័ន្ធ និង ម្ចាស់ផលិតផលដែលទទួលបានវិញ្ញាបនបត្រព្រមទាំងមានការចូលរួមពីក្រុមផលិតករ សហគមន៍...